បច្ចុប្បន្ន ប្រជាជនប្រមាណ ៦៥ លាននាក់ ត្រូវបង្ខំចិត្តចាកចេញពីលំនៅស្ថានរបស់ខ្លួន ទទួលរងការគម្រាមកំហែង និងរងគ្រោះដល់អាយុជីវិត បន្សល់ទុកនូវមនុស្សចាស់ ស្រ្តី បុរស កុមារ និងគ្រួសារក្រីក្រ
កំពុងរស់នៅទីកន្លែងដែលគ្មានសុវត្ថិភាព ។ ពួកគេធ្លាប់មានផ្ទះ មានគ្រួសារ និងមានអនុស្សាវរីយ៍។ ប្រសិនបើមានជម្រើស តើមានអ្នកណាសុខចិត្តចាកចេញ ពីផ្ទះ?
ក្នុងប្រទេសកម្ពុជា កាលពី ៤០ ឆ្នាំមុន ចលាចលនយោបាយ និងសង្រ្គាមស៊ីវិលស្ទើតែសម្លាប់មនុស្សគ្រប់ទីកន្លែងទូទាំងប្រទេស។ សូមអរគុណដែលបាន ស្វាគមន៍ ជួយសង្គ្រោះ និងផ្តល់ក្តីសង្ឃឹមថ្មីដល់ពួកយើង។
តើមានរឿងអ្វីកើតឡើងប្រសិនបើកាលនោះ ពិភពលោកបែរខ្នងដាក់ពួកយើង និងបិទទ្ធារក្នុងពេលដែលយើងកំពុងជួបគ្រោះមហន្តរាយ?
ក្នុងគ្រាមានអាសន្ន យើងដឹងថា តម្លៃរបស់ប្រជាជនកម្ពុជា គឺជាតម្លៃសកល។ យើងជួយគ្នាទៅវិញទៅមក។ #JuiKnia
យើងយល់អំពីការលំបាក និងការព្រួយបារម្ភដែលប្រទេសនិមួយៗអាចជួបប្រទះ តែទោះបីជាយ៉ាងណាក៏ដោយ ការបិទទ្ធារ ចំពោះគ្រួសារ និងកុមាររាប់លាននាក់មានតែបន្ថែមការឈឺចាប់កាន់តែច្រើន។ យើងដឹង
ដោយសារយើងក៏ធ្លាប់ជួបប្រទះ បទពិសោធន៍បែបនេះដែរ។
ក្នុងនាមជាប្រជាជនកម្ពុជា និងប្រជាជនក្នុងពិភពលោក ពួកយើងសូមឲ្យថ្នាក់ដឹកនាំពិភពលោកទាំងអស់បើកទ្ធារ និងបើកបេះដូង ទទួលយក ជនភាសខ្លួនដែលកំពុងត្រូវការលោក-អ្នក ដូចដែលអ្នកធ្លាប់បានជួយពួកយើងកាលពី
៤០ ឆ្នាំមុន។
សូមអរគុណដែលបានស្តាប់សម្លេងរបស់ពួកយើង។
គាំទ្រលិខិតនេះ ផ្ញើជូនថ្នាក់ដឹកនាំពិភពលោក ឲ្យបើកទ្វារ ស្វាគមន៍ជនភៀសខ្លួន
គាំទ្រលិខិតនេះ និងចែករំលែកបទពិសោធន៍របស់អ្នក ឬឳពុកម្តាយរបស់អ្នក យើងនឹងផ្សព្វផ្សាយដោយមិនបញ្ចេញឈ្មោះ ទៅដល់ថ្នាក់អន្តរជាតិពេលដែលយើងបានជួបពួកគេ