Autism and Down Syndrome Day

Friday, March 29, 2019 - 01:00

នៅក្នុងកម្មវិធីជនពិការខ្សោយបញ្ញា​សតិបញ្ញា អូទីស្សឹម និងដោនសាំងដ្រូម នេះ ត្រូវបាន​គេប្រារព្ធ​ធ្វើ​រៀងរាល់​ឆ្នាំនៅទូទាំង​ពិភព​លោក។ ដោយ​ឡែក​អង្គការ​សាលារៀន​ទន្សាយ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​មាន​បទពិសោធន៍​ផ្នែក​អប់រំ​ពិសេស ​និង​កំពុង​តែ​ផ្ដល់​សេវា​អប់រំ​ពិសេស​ដល់​កុមារ​ខ្សោយ​សតិបញ្ញា ​អូទីស្សឹម​ និង​ដោនស៊ីនដ្រូម នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ខេត្ត​កណ្ដាល​ ខេត្ត​កំពង់ស្ពឺ និងខេត្ត សៀមរាប អង្គការ​បាន​ចូលរួម​ប្រារព្ធ​នូវ​កម្មវិធី​នេះ​ផង​ដែរ ហើយ​នៅក្នុង​ឆ្នាំនេះ​អង្គការ និង​ប្រារព្ធ​ ធ្វើ​នូវ​កម្មវិធី អូទីស្សឹម និងដោនស៊ីនដ្រូម នៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ នៅសាលាបឋមសិក្សា ទៀបាញ់គំរូ ស្រុកពួក ខេត្តសៀមរាប។

គោលបំណងជាក់លាក់

  • ដើម្បីជាសារមួយដល់អ្នក​នយោបាយ មន្ត្រីរាជការ និង​សហគមន៍​របស់​យើង បាន​យល់ដឹង និង​ចាត់​វិធានការ​ពី​ឥឡូវ ដើម្បី​ផ្ដល់​ការ​អប់រំ​ដល់​កុមារ​ពិការ។
  • លើកកំពស់​សិទ្ធ​ទទួល​ការ​អប់រំ​របស់​កុមារ​ក្នុង​ការ​ទទួល​ការអប់រំ​ ជាពិសេស​កុមារ​ពិការ (កាយ​សម្បទា គ ថ្លង់ និង​បញ្ហា​សតិ​បញ្ញា)

លទ្ធផលរំពឹងទុក​

  • មន្ត្រីរាជរដ្ឋា​ភិបាល ក្រុម​ប្រឹក្សា​ស្រុក ឃុំសង្កាត់ សហគមន៍ អាជ្ញាធរ​ពាក់ព័ន្ធ និងអាណាព្យាបាល​កុមារ​ទាំងអស់​បាន​យល់​ដឹង​អំពីសិទ្ធអប់រំ​របស់​កុមារ​ពិការ​សតិបញ្ញា
  • គណៈគ្រប់គ្រងសាលារៀន នាយកសាលា គ្រូ​បង្រៀន និងសិស្សានុសិស្ស​បាន​យល់​ដឹង​អំពី​សិទ្ធ​កុមារ សិទ្ធទទួល​ការអប់រំ​ប្រកប​ដោយ​គុណភាព និង​សិទ្ធទទួល​ការ​អប់រំ​របស់​កុមារ​ពិការ

Organizer: Rabbit School | Epic Art Cambodia