Solinn Lim during JuiKnia launch on March 31st

លោកស្រី លីម សូលីន នាយិកាអង្គការអុកស្វាម ក្នុងពេលសម្ភោធគម្រោង "ជួយគ្នា" នៅថ្ងៃទី៣១ មិនា ឆ្នាំ២០១៧ នៅភ្នំពេញ។ រូបថត៖ អុកស្វាម

 

៤៧.៦៨៥នាក់ សុំឲ្យថ្នាក់ដឹកនាំពិភពលោក “ជួយគ្នា” និងបន្តបើកបេះដូង និងបើកទ្វារស្វាគមន៍ជនភៀសខ្លួន

To read the blog in English please click here: 47,685 voices ask world leaders to Jui Knia...
   

            គម្រោង “ជួយគ្នា” គឺដូចជារឿងរបស់ខ្ញុំផ្ទាល់។ កាលពី ៤០ ឆ្នាំមុន សង្រ្គាមស៊ីវិល និងអំពើ ប្រល័យពូជសាសន៍ពោរពេញដោយការបង្ហូរឈាម ដោយខ្មែរក្រហមបានសម្លាប់ប្រជាជនជាង ២​ លាននាក់ ស្មើនឹងមួយភាគបូននៃប្រជាជនសរុបកាលនោះ។ ប្រជាជនកម្ពុជាមួយចំនួនមានភព្វសំណាង ដែលបានគេចខ្លួនទៅចាប់ផ្តើមជីវិតថ្មីនៅប្រទេសផ្សេងទៀត។ ខ្ញុំត្រូវបានចិញ្ចឹមបីបាច់ដោយស្រ្តីមួយក្រុម ដែលគេតម្រូវអោយចិញ្ចឹមកុមារ ដើម្បីក្លាយជាអ្នកដឹកនាំជំនាន់ក្រោយរបស់ “អង្គការ”  (ថ្នាក់ដឹកនាំរបស់ ខ្មែរក្រហម)។

            បុគ្គលិកអង្គការអុកស្វាមម្នាក់ និងដំបូងគេ ដែលចាប់ផ្តើមការងារមនុស្សធម៌នៅប្រទេសកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតកម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩ មានឈ្មោះ Eva Mysliwiec គាត់បានសរសេរ សៀវភៅមានចំណងជើងថា “Publishing the Poor, The International Isolation of Kampuchea” បោះពុម្ភផ្សាយនៅឆ្នាំ១៩៨៧។ ក្នុងសៀវភៅនោះ Eva បានពិពណ៌នាអំពីការអង្កេតរបស់កម្មករជួយសង្គ្រោះម្នាក់  លើកុមារកម្ពុជា ដែលកើតក្នុងជម្រុំ។ នៅពេលដែលគាត់ “សួរក្មេងស្រីអាយុ៥ឆ្នាំថាតើអង្ករបានមកពីណា អ្វីដែលក្មេងស្រីនោះដឹងគឺអង្ករបានមកពីលើក្បាលម្តាយរបស់នាងរៀងរាល់ថ្ងៃអង្គារដែលចែកចាយដោយបណ្តាយចែកចាងអង្កររបស់អង្គការសហប្រជាជាតិ ឬទឹកបានមកពីឡានត្រាក់ទ័ររៀងរាល់សប្តាហ៍។

            ទាំងនេះជួយឲ្យខ្ញុំផ្ទាល់ស្វែងយល់ពីបទពិសោធឈឺចាប់ជាសាកលក្នុងជីវិតជាជនភៀសខ្លួន និងថាតើរឿងទាំអស់នេះពាក់ព័ន្ធយ៉ាងណាចំពោះវិបត្តិជនភៀសខ្លួននាពេលបច្ចុប្បន្ន។

            ពលរដ្ឋកម្ពុជារូបណាក៏អាចនិយាយប្រាប់ពីឥទ្ធិពលនៃអំពើឃោឃៅមកលើសមាជិកគ្រួសារ របស់ខ្លួនបានដែរ។ ប្រជាជនកម្ពុជាក៏ដឹងដែរថា រសជាតិនៃការរត់ភៀសខ្លួនចេញពីអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញគឺបែបណា គួរឲ្យភ័យខ្លាចនោះលំបាកយ៉ាងណា។ ប្រជាជនរាប់លានអ្នកមានបទពិសោធន៏​ចាកចេញ​ពីផ្ទះ ដែលពោរពេញទៅដោយអនុស្សាវរីយ៍ ប្រកបដោយភាពភ័យខ្លាច និងភាពអណោចអធមជាទីបំផុត។

            យើងក៏ដឹងដែរថា កាលដែលត្រូវបានស្វាគមន៍ដោយកក់ក្តៅដោយជនចម្លែកនៅប្រទេសក្រៅ នោះមានន័យយ៉ាងណា។

            នេះជាមូលហេតុដែលអង្គការអុកស្វាម ជាមួយនឹងដៃគូផ្សេងទៀតរៀបចំគម្រោង “ជួយគ្នា” កាលពីថ្ងៃទី៣១ ខែមិនា ដើម្បីផ្ញើសារទៅថ្នាក់ដឹកនាំទូទាំងពិភពលោកឲ្យបន្តកិច្ចប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយជនភៀសខ្លួន និងជនចំណាកស្រុក។

            គម្រោងនេះ យើងនឹងចែករំលែករឿងរ៉ាវនៃក្តីសង្ឃឹម និងសណ្តានចិត្តពីអតីតកាលផ្ទាល់របស់យើង ដើម្បីអំពាវនាវឲ្យថ្នាក់ដឹកនាំពិភពលោកបើកបេះដូង និងបើកទ្វារស្វាគមន៍ដល់អ្នកដែលកំពុងស្វែងរកទីជម្រក។

            បច្ចុប្បន្ន ប្រជាជនប្រមាណ ៦៥ លាននាក់ ទូទាំងពិភពលោកត្រូវបានបង្ខំចិត្តចាកចេញពីផ្ទះ ដោយសារសង្រ្គាម អំពើហិង្សា និងការ​ធ្វើទុក្ខបុកម្នេញ។ ពួកគេស្ថិតនៅក្នុងចំណោមមនុស្ស ដែលងាយរងគ្រោះជាងគេក្នុងពិភពលោក ពួកគេក៏អាចមានជីវិតរស់ឡើងវិញ ដូចប្រជាជនកម្ពុជារាប់លាននាក់ ដែលធ្លាប់ក្រោកឈរឡើងវិញដែរ។ ពួកគេបានខំប្រឹងប្រែងតស៊ូដើម្បីអនាគតគ្រួសារប្រសើរជាងមុន ទាំងមិនដឹងពីភាពទៀងទាត់ និងអសន្តិសុខដែលអាចកើតឡើងចំពោះពួកគេ។

ប៉ុន្តែតើមានរឿងអ្វីកើតឡើងចំពោះពួកយើងពេលនោះប្រសិនបើពិភពលោកបិទទ្វារ?

          យើងត្រូវបានស្វាគមន៍ជាជនចំណាកស្រុក និងភៀសខ្លួន ជាលក្ខណៈឯកជន និងសហគមន៍ ជាច្រើនទូទាំងពិភពលោក។ បន្តិចម្តងៗ យើងបានប្រសើរឡើង មួយចំនួនក៏បានត្រលប់មកផ្ទះកំណើតវិញដើម្បីជួយកសាងប្រទេស។ រឿងរ៉ាវរបស់យើងបាននាំយើងឲ្យសាមគ្គីគ្នា។ តម្លៃរបស់ប្រជាជនកម្ពុជា គឺជាតម្លៃសាកល។ យើងជួយគ្នាទៅវិញទៅមក #JuiKnia។

            យើងយល់ពីការលំបាក និងការព្រួយបារម្ភរបស់ប្រទេសដែលជាម្ចាស់ផ្ទះនៅពេលដែលពួកគេ បើកទ្វារស្វាគមន៍ជនភៀសខ្លួន និងជនចំណាកស្រុក។ ទោះបីយ៉ាងណាក៏ដោយ ការបិទទ្វារ ចំពោះគ្រួសារ និងកុមាររាប់លាននាក់ដែលកំពុងស្វែងរកជម្រក គឺមានតែបង្ករការឈឺចាប់ និងអសន្តិសុខបន្ថែម។ យើងបានឆ្លងកាត់បទពិសោធទាំងអស់នេះរួចហើយ។

            អង្គការអុកស្វាមបានប្រមូលរឿងរ៉ាវនៃក្តីសង្ឃឹម “ជួយគ្នា” “JuiKnia” ដើម្បីជម្រុញឲ្យថ្នាក់ដឹកនាំ ពិភពលោកចងចាំថាប្រទេសរបស់ពួកគេធ្លាប់ស្វាគមន៍ជនភៀសខ្លួនអស់រយៈពេលជាច្រើនឆ្នាំ។ យើងអាចងាកចេញពីវិបត្តិ អស្ថេរភាព និងការបែកចែកបន្តទៀត ដោយការបន្តស្វាគមន៍ជនភៀសខ្លួន និងជនចំណាកស្រុកនាពេលបច្ចុប្បន្ន ដូចដែលធ្លាប់ស្វាគមន៍ប្រជាជនកម្ពុជាជាច្រើនទស្សវត្តន៍កន្លងមករួមមកហើយ។

            ប្រជាជនជាង ៤៧.៦៨៥ នាក់ បានចូលរួមអំពាវនាវទៅកាន់ថ្នាក់ដឹកនាំពិភពលោក។ កិច្ចពិភាក្សាដ៏មានសារៈសំខាន់នៅឆ្នាំនេះកំពុងតែកើតឡើង។ ក្នុងសេចក្តីប្រកាសនៅទីក្រុងញ៉ូវយ៉ក កាលពីឆ្នាំទៅ មានដំណើរការចំនួនពីរសំខាន់ៗ គឺការអភិវឌ្ឍ “កតិការសញ្ញាជនភៀសខ្លួន” និង “កតិការសញ្ញាជនចំណាកស្រុក”។ យើងសង្ឃឹមថាថ្នាក់ដឹកនាំពិភពលោកនឹងលឺសម្លេងរបស់យើង ដែលជម្រុញឲ្យពួកគេបន្តធ្វើការរួមគា្នបន្ថែមទៀត។  យើងទាំងអស់គ្នាត្រូវធានាថា ដំណើរការទាំងនេះ នឹងបង្កើតនូវមធ្យោបាយជាក់លាក់ យុត្តិធម៌ និងប្រកមដោយភាពមនុស្សធម៌ ដើម្បីចែករំលែក និងធ្វើឲ្យប្រសើរឡើងនូវយន្តការដែលប្រទេសជាច្រើនទទួល ការពារ និងជួយជនភៀសខ្លួន។

            យើងចង់ឲ្យថ្នាក់ដឹកនាំពិភពលោកបញ្ឈប់ការស្អប់ ការប្រឆាំងជនភៀសខ្លួននិងជនចំណាកស្រុក និងពង្រីកនូវមាគ៌ាដើម្បីទទួលស្គាល់ជនភៀសខ្លួនប្រកបដោយសុវត្ថិភាព និងសម្រាប់ក្រុមគ្រួសាររបស់ ពួកគេឲ្យរស់នៅជួបជុំគ្នា។

            សូមអរគុណដែលបានចូលរួមជាមួយពួកយើង។ អរគុណដៃគួគម្រោង “ជួយគ្នា” មានមជ្ឈមណ្ឌលបុប្ផាណា Politikoffee តន្រ្តីខ្មែរអមតៈ សិល្បៈខ្មែរ​  ហ្វាពន្លឺសិល្បៈ Khmerican សហគមន៍កម្ពុជាទូទាំងពិភពលោក និងមិត្តភក្តិបរទេសទាំងឡាយដែលមានក្តីអាណិតអាសូរ និងយកចិត្តទុកដាក់ចូលរួមអំពាវនាវឲ្យថ្នាក់ដឹកនាំពិភពលោកបើកទ្វារ និងបើកបេះដូង ស្វាគមន៍ជនភៀសខ្លួន និងជនចំណាកស្រុក! #JuiKnia #HopeReturns #StandasOne។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ http://cambodia.oxfam.org/juiknia

For this blog in English: 47,685 voices ask world leaders to Jui Knia - and keep their hearts and their doors open to refugees