To read the blog in English please click here: 47,685 voices ask world leaders to Jui Knia...
គម្រោង “ជួយគ្នា” គឺដូចជារឿងរបស់ខ្ញុំផ្ទាល់។ កាលពី ៤០ ឆ្នាំមុន សង្រ្គាមស៊ីវិល និងអំពើ ប្រល័យពូជសាសន៍ពោរពេញដោយការបង្ហូរឈាម ដោយខ្មែរក្រហមបានសម្លាប់ប្រជាជនជាង ២ លាននាក់ ស្មើនឹងមួយភាគបូននៃប្រជាជនសរុបកាលនោះ។ ប្រជាជនកម្ពុជាមួយចំនួនមានភព្វសំណាង ដែលបានគេចខ្លួនទៅចាប់ផ្តើមជីវិតថ្មីនៅប្រទេសផ្សេងទៀត។ ខ្ញុំត្រូវបានចិញ្ចឹមបីបាច់ដោយស្រ្តីមួយក្រុម ដែលគេតម្រូវអោយចិញ្ចឹមកុមារ ដើម្បីក្លាយជាអ្នកដឹកនាំជំនាន់ក្រោយរបស់ “អង្គការ” (ថ្នាក់ដឹកនាំរបស់ ខ្មែរក្រហម)។
បុគ្គលិកអង្គការអុកស្វាមម្នាក់ និងដំបូងគេ ដែលចាប់ផ្តើមការងារមនុស្សធម៌នៅប្រទេសកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតកម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩ មានឈ្មោះ Eva Mysliwiec គាត់បានសរសេរ សៀវភៅមានចំណងជើងថា “Publishing the Poor, The International Isolation of Kampuchea” បោះពុម្ភផ្សាយនៅឆ្នាំ១៩៨៧។ ក្នុងសៀវភៅនោះ Eva បានពិពណ៌នាអំពីការអង្កេតរបស់កម្មករជួយសង្គ្រោះម្នាក់ លើកុមារកម្ពុជា ដែលកើតក្នុងជម្រុំ។ នៅពេលដែលគាត់ “សួរក្មេងស្រីអាយុ៥ឆ្នាំថាតើអង្ករបានមកពីណា អ្វីដែលក្មេងស្រីនោះដឹងគឺអង្ករបានមកពីលើក្បាលម្តាយរបស់នាងរៀងរាល់ថ្ងៃអង្គារដែលចែកចាយដោយបណ្តាយចែកចាងអង្កររបស់អង្គការសហប្រជាជាតិ ឬទឹកបានមកពីឡានត្រាក់ទ័ររៀងរាល់សប្តាហ៍។
ទាំងនេះជួយឲ្យខ្ញុំផ្ទាល់ស្វែងយល់ពីបទពិសោធឈឺចាប់ជាសាកលក្នុងជីវិតជាជនភៀសខ្លួន និងថាតើរឿងទាំអស់នេះពាក់ព័ន្ធយ៉ាងណាចំពោះវិបត្តិជនភៀសខ្លួននាពេលបច្ចុប្បន្ន។
ពលរដ្ឋកម្ពុជារូបណាក៏អាចនិយាយប្រាប់ពីឥទ្ធិពលនៃអំពើឃោឃៅមកលើសមាជិកគ្រួសារ របស់ខ្លួនបានដែរ។ ប្រជាជនកម្ពុជាក៏ដឹងដែរថា រសជាតិនៃការរត់ភៀសខ្លួនចេញពីអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញគឺបែបណា គួរឲ្យភ័យខ្លាចនោះលំបាកយ៉ាងណា។ ប្រជាជនរាប់លានអ្នកមានបទពិសោធន៏ចាកចេញពីផ្ទះ ដែលពោរពេញទៅដោយអនុស្សាវរីយ៍ ប្រកបដោយភាពភ័យខ្លាច និងភាពអណោចអធមជាទីបំផុត។
យើងក៏ដឹងដែរថា កាលដែលត្រូវបានស្វាគមន៍ដោយកក់ក្តៅដោយជនចម្លែកនៅប្រទេសក្រៅ នោះមានន័យយ៉ាងណា។
នេះជាមូលហេតុដែលអង្គការអុកស្វាម ជាមួយនឹងដៃគូផ្សេងទៀតរៀបចំគម្រោង “ជួយគ្នា” កាលពីថ្ងៃទី៣១ ខែមិនា ដើម្បីផ្ញើសារទៅថ្នាក់ដឹកនាំទូទាំងពិភពលោកឲ្យបន្តកិច្ចប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយជនភៀសខ្លួន និងជនចំណាកស្រុក។
គម្រោងនេះ យើងនឹងចែករំលែករឿងរ៉ាវនៃក្តីសង្ឃឹម និងសណ្តានចិត្តពីអតីតកាលផ្ទាល់របស់យើង ដើម្បីអំពាវនាវឲ្យថ្នាក់ដឹកនាំពិភពលោកបើកបេះដូង និងបើកទ្វារស្វាគមន៍ដល់អ្នកដែលកំពុងស្វែងរកទីជម្រក។
បច្ចុប្បន្ន ប្រជាជនប្រមាណ ៦៥ លាននាក់ ទូទាំងពិភពលោកត្រូវបានបង្ខំចិត្តចាកចេញពីផ្ទះ ដោយសារសង្រ្គាម អំពើហិង្សា និងការធ្វើទុក្ខបុកម្នេញ។ ពួកគេស្ថិតនៅក្នុងចំណោមមនុស្ស ដែលងាយរងគ្រោះជាងគេក្នុងពិភពលោក ពួកគេក៏អាចមានជីវិតរស់ឡើងវិញ ដូចប្រជាជនកម្ពុជារាប់លាននាក់ ដែលធ្លាប់ក្រោកឈរឡើងវិញដែរ។ ពួកគេបានខំប្រឹងប្រែងតស៊ូដើម្បីអនាគតគ្រួសារប្រសើរជាងមុន ទាំងមិនដឹងពីភាពទៀងទាត់ និងអសន្តិសុខដែលអាចកើតឡើងចំពោះពួកគេ។
ប៉ុន្តែតើមានរឿងអ្វីកើតឡើងចំពោះពួកយើងពេលនោះប្រសិនបើពិភពលោកបិទទ្វារ?
យើងត្រូវបានស្វាគមន៍ជាជនចំណាកស្រុក និងភៀសខ្លួន ជាលក្ខណៈឯកជន និងសហគមន៍ ជាច្រើនទូទាំងពិភពលោក។ បន្តិចម្តងៗ យើងបានប្រសើរឡើង មួយចំនួនក៏បានត្រលប់មកផ្ទះកំណើតវិញដើម្បីជួយកសាងប្រទេស។ រឿងរ៉ាវរបស់យើងបាននាំយើងឲ្យសាមគ្គីគ្នា។ តម្លៃរបស់ប្រជាជនកម្ពុជា គឺជាតម្លៃសាកល។ យើងជួយគ្នាទៅវិញទៅមក #JuiKnia។
យើងយល់ពីការលំបាក និងការព្រួយបារម្ភរបស់ប្រទេសដែលជាម្ចាស់ផ្ទះនៅពេលដែលពួកគេ បើកទ្វារស្វាគមន៍ជនភៀសខ្លួន និងជនចំណាកស្រុក។ ទោះបីយ៉ាងណាក៏ដោយ ការបិទទ្វារ ចំពោះគ្រួសារ និងកុមាររាប់លាននាក់ដែលកំពុងស្វែងរកជម្រក គឺមានតែបង្ករការឈឺចាប់ និងអសន្តិសុខបន្ថែម។ យើងបានឆ្លងកាត់បទពិសោធទាំងអស់នេះរួចហើយ។
អង្គការអុកស្វាមបានប្រមូលរឿងរ៉ាវនៃក្តីសង្ឃឹម “ជួយគ្នា” “JuiKnia” ដើម្បីជម្រុញឲ្យថ្នាក់ដឹកនាំ ពិភពលោកចងចាំថាប្រទេសរបស់ពួកគេធ្លាប់ស្វាគមន៍ជនភៀសខ្លួនអស់រយៈពេលជាច្រើនឆ្នាំ។ យើងអាចងាកចេញពីវិបត្តិ អស្ថេរភាព និងការបែកចែកបន្តទៀត ដោយការបន្តស្វាគមន៍ជនភៀសខ្លួន និងជនចំណាកស្រុកនាពេលបច្ចុប្បន្ន ដូចដែលធ្លាប់ស្វាគមន៍ប្រជាជនកម្ពុជាជាច្រើនទស្សវត្តន៍កន្លងមករួមមកហើយ។
ប្រជាជនជាង ៤៧.៦៨៥ នាក់ បានចូលរួមអំពាវនាវទៅកាន់ថ្នាក់ដឹកនាំពិភពលោក។ កិច្ចពិភាក្សាដ៏មានសារៈសំខាន់នៅឆ្នាំនេះកំពុងតែកើតឡើង។ ក្នុងសេចក្តីប្រកាសនៅទីក្រុងញ៉ូវយ៉ក កាលពីឆ្នាំទៅ មានដំណើរការចំនួនពីរសំខាន់ៗ គឺការអភិវឌ្ឍ “កតិការសញ្ញាជនភៀសខ្លួន” និង “កតិការសញ្ញាជនចំណាកស្រុក”។ យើងសង្ឃឹមថាថ្នាក់ដឹកនាំពិភពលោកនឹងលឺសម្លេងរបស់យើង ដែលជម្រុញឲ្យពួកគេបន្តធ្វើការរួមគា្នបន្ថែមទៀត។ យើងទាំងអស់គ្នាត្រូវធានាថា ដំណើរការទាំងនេះ នឹងបង្កើតនូវមធ្យោបាយជាក់លាក់ យុត្តិធម៌ និងប្រកមដោយភាពមនុស្សធម៌ ដើម្បីចែករំលែក និងធ្វើឲ្យប្រសើរឡើងនូវយន្តការដែលប្រទេសជាច្រើនទទួល ការពារ និងជួយជនភៀសខ្លួន។
យើងចង់ឲ្យថ្នាក់ដឹកនាំពិភពលោកបញ្ឈប់ការស្អប់ ការប្រឆាំងជនភៀសខ្លួននិងជនចំណាកស្រុក និងពង្រីកនូវមាគ៌ាដើម្បីទទួលស្គាល់ជនភៀសខ្លួនប្រកបដោយសុវត្ថិភាព និងសម្រាប់ក្រុមគ្រួសាររបស់ ពួកគេឲ្យរស់នៅជួបជុំគ្នា។
សូមអរគុណដែលបានចូលរួមជាមួយពួកយើង។ អរគុណដៃគួគម្រោង “ជួយគ្នា” មានមជ្ឈមណ្ឌលបុប្ផាណា Politikoffee តន្រ្តីខ្មែរអមតៈ សិល្បៈខ្មែរ ហ្វាពន្លឺសិល្បៈ Khmerican សហគមន៍កម្ពុជាទូទាំងពិភពលោក និងមិត្តភក្តិបរទេសទាំងឡាយដែលមានក្តីអាណិតអាសូរ និងយកចិត្តទុកដាក់ចូលរួមអំពាវនាវឲ្យថ្នាក់ដឹកនាំពិភពលោកបើកទ្វារ និងបើកបេះដូង ស្វាគមន៍ជនភៀសខ្លួន និងជនចំណាកស្រុក! #JuiKnia #HopeReturns #StandasOne។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ http://cambodia.oxfam.org/juiknia
For this blog in English: 47,685 voices ask world leaders to Jui Knia - and keep their hearts and their doors open to refugees