កម្មវិធីវ៉យ

Voice in Cambodia

Click here to read English

វ៉យ គឺជាកម្មវិធីមួយផ្តល់នូវមូលនិធិប្រកបដោយភាពច្នៃប្រឌិតថ្មី ដែលគាំទ្រដល់ក្រុមដែលតំណាងឲ្យជនងាយរងគ្រោះ និង​ក្រុមដែលទទួលនូវការរើសអើងបំផុត ដើម្បីឲ្យពួកគេទទួលបាន​នូវធនធានសម្រាប់​ការបង្កើនផលិតភាព​ និងសេវាសង្គម និងអាចចូលរួមក្នុងភាពជាតំណាងដ៏ប្រសើរក្នុងដំណើរការធ្វើ សេចក្តីសម្រេចនៅក្នុងសហគមន៏ និងសង្គម ។​ វ៉យ កំណត់ក្រុមគោលដៅចំនួន ៥ ក្រុម ក្នុងចំណោម​នៃក្រុមជនងាយរងគ្រោះ ដែលបានកំណត់នៅក្នុងគោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាព ជាពិសេសនៅក្នុងគោលការណ៍ ​​​​​គ្មាននរណាម្នាក់ត្រូវបានគេបំភ្លេចចោល​៖

  • អ្នកដែលរស់នៅជាមួយពិការភាព   
  • អ្នកដែលស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ភេទទាំងពីរ អ្នកដែលផ្តូរភេទ
  • ស្រ្តីដែលទទួលរងនូវការកេងប្រវ័ញ្ច ការរំលោភបំពាន និងអំពើហិង្សា
  • ក្រុមមនុស្សដែលទទួលបានការរើសអើងដូចជាមនុស្សវ័យក្មេង និងចាស់ជរា
  • ក្រុមជនជាតិដើមភាគតិច 

នៅប្រទេសកម្ពុជា វ៉យ ផ្តល់អាទិភាពទៅលើក្រុមគោលដៅដែលមានភាព​ប្រសព្វគ្នា  នៃក្រុមគោលដៅទាំង ៥ ខាងលើ ។ នេះគឺជាការខិតខំប្រឹងប្រែងក្នុងការចូលទៅដល់ក្រុមអ្នករងគ្រោះ និងក្រីក្របំផុត និងជាអ្នកដែលត្រូវបានគេបំភ្លេចចោល មិនបានចូលរួមនៅក្នុងសហគមន៏និងសង្គម។

ដ្យាក្រាមនេះ បង្ហាញអំពីចំណុច​ប្រសព្វគ្នា រវាងក្រុមគោលដៅទាំងអស់ ដែលបង្កើននូវភាពងាយរងគ្រោះកាន់តែខ្លំាង នៅក្នុងក្រុមនីមួយៗដូចជា ស្រ្តីចំណាស់ដែលរស់នៅជាមួយពិការភាព ស្រ្តីចំណាស់ជនជាតិដើ្វមភាគតិចដែលមានពិការភាព កុមារីជនជាតិដើមភាគតិច ដែលរស់នៅជាមួយពិការភាព ជាដើម​។ល។ ពួកគេជារឿយៗ ទទួលរងគ្រោះ ការលំបាក និងការររើសអើងជាងគេ។

 

តើអ្នកជាផ្នែកមួយ ឬជាតំណាងក្រុមប្រសព្វ នៃក្រុមគោលដៅរបស់ វ៉យ ខាងលើដែរឬទេ?

តើអ្នកចង់ធ្វើការលើកកម្ពស់ កែលំអស្ថានភាព និងការរស់នៅ នៃក្រុមដែលងាយរងគ្រោះនៅក្នុងសហគមន៍របស់អ្នកឬទេ និង​តើអ្នកចង់ឃើញ “គ្មាន​នរណា​ម្នាក់ត្រូវបានបំភ្លេចចោល”ឬទេ?  

“បើអ្នកមានទស្សនខាងលើនេះ តោះចូលរួមជាមួយ វ៉យ”

ខាងក្រោមនេះជាព័ត៌មានលំអិតអំពីឱកាសក្នុងការទទួលបានមូលនិធិ វ៉យ ដែលមានថវិកាសរុបចំនួន €១.២០០.០០០ ក្នុងមួយឆ្នាំ៖

១.​ មូលនិធិសម្រាប់ពង្រឹងសិទ្ធិនិងភាពអង់អាច (V-1857-KH-EM) គឺជាមូលនិធិសម្រាប់អង្គការសង្គមសីវិល នៅតាមសហគមន៍មូលដ្ឋាន ដែលទើបកើតឡើង ឬអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជី  ដើម្បីលើកស្ទួយការយល់ដឹង បង្កើតភាពជាអ្នកដឹកនាំ ភាពជឿជាក់និងជំនាញនៃក្រុមប្រសព្វគ្នារបស់កម្មវិធី វ៉យ នៅកម្ពុជា ។

២. មូលនិធិសម្រាប់ការឆ្នៃប្រឌិតថ្មីៗ  និងការរៀនសូត្រ (V-1855-KH-IL) ​គឺជាមូលនិធិសម្រាប់អង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីត្រឹមត្រូវ ហើយដែលមានគំនិតធ្វើការសាកល្បង ពង្រីកវិធីសាស្ត្រ និងការឆ្នៃប្រឌិតថ្មីៗដែលមិនធ្លាប់បានធ្វើកន្លងមក។​ កម្មវិធី វ៉យ សូមសស្វាគមន៏ ប្រសិនបើអង្គការរបស់អ្នកមានគំនិត វិធីសាស្រ្តនិងរបៀបដោះស្រាយបញ្ហាថ្មីៗ សម្រាប់ស្វែងរកនូវការគាំទ្រមតិប្រកបដោយប្រសិទ្ធភាពផ្នែកគោលនយោបាយសម្រាប់ផលប្រយោជន៍ដល់ក្រុមគោលដៅ វ៉យ ។

៣. មូលនិធិសម្រាប់ការស្វែងរកការគាំទ្រប្រកបដោយប្រសិទ្ឋិភាព (V-1854-KH-IF) គឺជាមូលនិធិសម្រាប់អង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីត្រឹមត្រូវ ហើយដែលផ្តោតលើអង្គការនិងបណ្តាញនានា ដើម្បីពង្រឹង​ប្រសិទ្ធភាព សមត្ថភាព​ផ្នែកបញ្ចុះបញ្ចូល​ ​ការសែ្វងរកការគាំទ្រមតិ​​ និងបង្កើនសម្លេង​របស់ក្រុម​ជនដែលងាយរងគ្រោះនិងដែលត្រូវបានគេរើសអើង។

  • មូលនិធិនេះមានទំហំទឹកប្រាក់ចាប់ពី €២៥.០០០ to €២០០.០០០ ក្នុងមួយគម្រោង
  • វដ្តនៃគម្រោងចាប់ពី 18-36 ខែ
  • កាលបរិច្ឆេទនៃការទទួលពាក្យ១៦​​ ខែ មេសា (ជុំទី១)​ និង ១៦ ខែកញ្ញា (ជុំទី២)​ ឆ្នាំ២០១៨​ ( វេលាម៉ោង៥ល្ងាចម៉ោងនៅកម្ពុជា)​​ តាមរយៈការដាក់ពាក្យតាមទម្រង់អេឡិចត្រូនិចតាមតំណភ្ជាប់ និងធ្វើតាមការណែនាំ
  • សម្រាប់ព័ត៌មានពិស្តារ សូមទាញយក សៀវភៅណែនាំអំពីមូលនិធិវ៉យនៅប្រទេសកម្ពុជា២០១៨
  • សម្រាប់ទម្រង់បែបបទ សូមទាញយក មូលនិធិសម្រាប់ ”ការស្វែងរកការគាំទ្រប្រកបដោយប្រសិទ្ឋិភាព"
  • ទម្រង់សំណើរថវិការ
  • អ្នកដាក់ពាក្យអាចធ្វើតេសលក្ខណៈសម្បត្តិ (eligibility test) តាមរយៈ http://bit.ly/2Ca3jAa ​​និងធ្វើតាមការណែនាំ
  • ប្រសិនបើលោកអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ eligital សូមដាក់សំណើគម្រោងរបស់អ្នកតាមប្រពន្ឋ័អនឡាញតាមតំណភ្ជាប់ http://bit.ly/2sL3IVO និងធ្វើតាមការណែនាំ

៤. មូលនិធិសម្រាប់សកម្មភាពបន្ទាន់ភ្លាមៗ (V-1856-KH-SO) គឺជាមូលនិធិសម្រាប់អង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីត្រឹមត្រូវ ដើម្បីធ្វើសកម្មភាពរួមក្នុងគោលបំណងដោះស្រាយបញ្ហាដែលកើតឡើងភ្លាមៗ​ ហើយដែលត្រូវការធ្វើសកម្មភាពបន្ទាន់ ដែលពុំបានគិតទុកជាមុន ក្នុងគោលបំណងស្វែងរការគាំទ្រមតិប្រកបដោយប្រសិទ្ធភាពទៅលើគោលនយោបាយដែលប៉ះពាល់ដល់ក្រុមមួយឬច្រើនរបស់ក្រុមគោលដៅរបស់ វ៉យ និងនៅក្នុងប្រធានបទរបស់ វ៉យ ។

បេក្ខជនដាក់ពាក្យសម្រាប់មូលនិធិទាំងបីខាងលើត្រូវតែដោះស្រាយនូវផលប៉ះពាល់មួយ​ ឬទាំងអស់ដូចខាងក្រោម

  • បង្កើនលទ្វភាពទទួលបាន(ផលិតភាព)ធនធាន (ហិរញ្ញវត្ថុ ដី និងទឹក) និងការងារ
  • បង្កើនលទ្វភាពទទួលបានសេវាសង្គម ជាពិសេសសុខភាព និងការអប់រំ​ និង
  • ជម្រុញឲ្យមានលំហចូលរួមក្នុងនយោបាយ

កំណត់សំគាល់

ហេតុអ្វី វ៉យ ខុសពីមូលនិធិដ៏ទៃទៀត?

សូមអញ្ជើញអានដោយយកចិត្តទុកដាក់នូវ ​សៀវភៅណែនាំស្តីពីមូលនិធិ វ៉យ ក្នុងប្រទេសកម្ពុជា ​ដើម្បីយល់កាន់តែច្បាស់អំពីតម្រូវការចម្បងៗ លក្ខណៈវិនិច្ឆ័យចំបាច់នានា មុនពេលកសាងគម្រោង ។ អ្នកអាចទាញយកនូវទម្រង់សំណើ ទម្រង់បែបបទ សៀវភៅណែនាំស្តីពីមូលនិធិ និង វិស័យសំខាន់ៗរបស់កម្មវិធី វ៉យនៅកម្ពុជា ។

  • មូលនិធិនេះមានទំហំទឹកប្រាក់ចាប់ពី €៥.០០០ to €២០០.០០០ សម្រាប់មួយមូលនិធិ
  • វដ្តនៃគម្រោងចាប់ពី 6-12 ខែ
  • កាលបរិច្ឆេទនៃការទទួលពាក្យចាប់ពី ថ្ងៃ១៦ ខែ កុម្ភៈ ដល់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨​ តទៅ ដោយទំនាក់ទំនងមក​ មន្ត្រីកម្មវិធី វ៉យ ដោយផ្ទាល់ដើម្បីពិភាក្សាអំពីមូលនិធិ
  • សម្រាប់ព័ត៌មានពិស្តារ សូមទាញយក សៀវភៅណែនាំអំពីមូលនិធិវ៉យនៅប្រទេសកម្ពុជា
  • អ្នកដាក់ពាក្យអាចធ្វើតេសលក្ខណៈសម្បត្តិ (eligibility test) តាមរយៈ http://bit.ly/2FhpqDy និងធ្វើតាមការណែនាំ
  • ប្រសិនបើលោកអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ eligible សូមសរសេជាសារអ៊ីម៉ែលមួយនៅពេលណាក៏បាន ផ្ញើរទៅកាន់​ cambodia@voice.global ដើម្បីបង្ហាញ/ពន្យល់ពីសកម្មភាពបន្ទាន់ភ្លាមៗ មួយឬពីរប្រយោគអំពីមូលហេតុដែលឳកាសនេះវាបន្ទាន់បំផុត និងមានតែមួយ។

ចំណាំៈ​ មូលនិធិសម្រាប់សកម្មភាពបន្ទាន់ភ្លាមៗត្រូវតែអនុវត្តដោយក្រុមអង្គការសង្គមស៊ីវិល សម្ពន័្ឋអង្គការដៃគូអនុវត្តរួមគ្នា និង/ឬក៏បណ្តាញ ដោយសារប្រភេទនៃមូលនិធិនេះតម្រូវឲ្យមានសកម្មភាពរួមគ្នា។​

បេក្ខជនដាក់ពាក្យសម្រាប់មូលនិធិទាំងបីខាងលើត្រូវតែដោះស្រាយនូវផលប៉ះពាល់មួយ​ ឬទាំងអស់ដូចខាងក្រោម

សម្រាប់ព័ត៌មានបន្ថែម

  • បង្កើនលទ្វភាពទទួលបាន(ផលិតភាព)ធនធាន (ហិរញ្ញវត្ថុ ដី និងទឹក) និងការងារ
  • បង្កើនលទ្វភាពទទួលបានសេវាសង្គម ជាពិសេសសុខភាព និងការអប់រំ​ និង
  • ជម្រុញឲ្យមានលំហចូលរួមក្នុងនយោបាយ

កំណត់សំគាល់

ហេតុអ្វី វ៉យ ខុសពីមូលនិធិដ៏ទៃទៀត?

សូមអញ្ជើញអានដោយយកចិត្តទុកដាក់នូវ ​សៀវភៅណែនាំស្តីពីមូលនិធិ វ៉យ ក្នុងប្រទេសកម្ពុជា ​ដើម្បីយល់កាន់តែច្បាស់អំពីតម្រូវការចម្បងៗ លក្ខណៈវិនិច្ឆ័យចំបាច់នានា មុនពេលកសាងគម្រោង ។ អ្នកអាចទាញយកនូវទម្រង់សំណើ ទម្រង់បែបបទ សៀវភៅណែនាំស្តីពីមូលនិធិ និង វិស័យសំខាន់ៗរបស់កម្មវិធី វ៉យនៅកម្ពុជា ។

សម្រាប់ព័ត៌មានបន្ថែម

សូមអ៊ីម៉ែលរាល់ចម្ងល់របស់អ្នកមកកាន់ Cambodia@voice.globalSokha.Srey@oxfam.org
http://www.voice.global

របាយការណ៍ជាវីដេអូ អំពីការសម្ភោធកម្មវិធី វ៉យ កាលពីខែធ្នូ ២០១៦